អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការប្រឡងជ្រើសរើសសិស្សពានរង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ

កំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤​នេះ​ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០​ ប្រចាំស្រុកព្រៃឈរ​ «ពានរង្វាន់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិត​ក្នុង​ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួររំលឹកថា ដើម្បី លើកកម្ពស់សមត្ថភាពចំណេះដឹងរបស់សិស្ស ក៏ដូចជាលើកទឹកចិត្តចំពោះសិស្សពូកែដែលខំប្រឹងប្រែងរៀនសូត្រ តបតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងជ្រើសរើសសិស្សឆ្នើម ថ្នាក់ទី១០ សម្រាប់វិទ្យាល័យទាំង ៥ ប្រចាំស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤  ដែលមានបេក្ខជន ចូលរួមប្រឡង ប្រមាណ ៣១៣នាក់ ។ ចំពោះមុខវិជ្ជាប្រឡង មាន ៤ មុខវិជ្ជា គឺ ៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត និងប្រវត្តិវិទ្យា ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun