ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២៥គ្រួសារ នៅឃុំ បុស មន ស្រុករំដួល ខេត្តស្វាយរៀង

ដោយលោក,ថត ភារៈ
ស្វាយរៀង ៖ នារសៀល​ ថ្ងៃអាទិត្យ​ ៤​កេីត​ ខែអស្សុជ​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៨​ ត្រូវនឹងថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៤ នេះ លោក នៃ ស អភិបាលរងស្រុករំដួល តំណាងដ៏ខ្ពង់ខ្ពស់លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល រួមមានលោកគ្រូចៅអធិការវត្ត បុស មន និងលោកមេឃុំ បានអញ្ជើញជាអធិបតី ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២៥គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនៃ ស អភិបាលរងស្រុករំដួល ក៏បានថ្លែងអំណរអរគុណដល់លោកគ្រូចៅអធិការវត្ត បុស មន ដែលមានសទ្ធាជ្រះថ្លាតែងតែគិតគូរយកចិត្តទុកដាក់ចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ លោក នៃ ស ក៏បានសាកសួរសុខទុក្ខនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ គ្រប់ក្រុមគ្រួសារទាំងអស់ពេលសម្រាន្តត្រូវសម្រាន្តនៅក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម បើមានភ្លៀងផ្គរខ្យល់កន្ត្រាក់ត្រូវរកទីកន្លែងដែលមានសុវត្ថិភាព ហើយត្រូវចូលរួមគ្រប់ច្បាប់ចរាចរណ៍ឱ្យបានភ្ជាប់ខ្ជួន។ ពិធីចែកអំណោយមនុស្សធម៌នេះដែរ ធ្វើនៅវត្ត បុស មន ដែលស្ថិតនៅភូមិ ឃុំ បុស មន ស្រុករំដួល ខេត្តស្វាយរៀង។
បន្ទាប់មកលោកគ្រូចៅអធិការវត្ត ក៏មានសងដីកាជារៀងរាល់ឆ្នាំខ្ញុំករុណាអាត្មាភាព រួមនិងគ្រូអាចារ្យ​ គណៈកម្មកាវត្ត បានរៀបចំបច្ច័យទេយ្យទានចែកជូនដល់ញាតិញោមដែលមានជីវភាពក្រខ្សត់ជួបទុក្ខលំបាកខ្វះខាតក្នុងមួយគ្រួសារ ទទួលបានរួមមានអង្ករ. មី. ទឹកត្រី .ទឹកស៊ីអ៊ីវ ត្រីខ. ស្ករ. ប៊ីចេង ថវិកា១.មុឺនរៀល និងសម្ភារៈប្រើប្រាសមួយចំនួនទៀត។​ ហេីយទេយ្យទានទាំងនេះផងដែរគឺ​ បានមកពីញាតិញោមមកធ្វេីបុណ្យធ្វេីទានជាមួយព្រះសង្ឃ​ ដូច្នេះហេីយព្រះសង្ឃក៏ចែករំលែកទានទាំងនេះដល់ញាតិញោមខ្សត់ខ្សោយជាបន្តទៅទៀត។

ហេីយជាចុងក្រោយ​នេះ​ អាត្មាភាព​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងជូនពរដល់ញោមញាតិជាម្ចាស់ទានទាំងអស់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រេីននិងពុទ្ធមង្គលពរទាំង៤​ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun