នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជន៤.២១៤​នាក់

ដោយលោក,ថត ភារៈ
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុង​ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលវិទ្យាល័យស្វាយរៀង(ខាងត្បូង) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន៤.២១៤​នាក់ នាក់ ស្រី ២.២៦៩នាក់៖
មណ្ឌលប្រឡង មានចំនួន៨មណ្ឌល , បន្ទប់ប្រឡង មាន ១៦៩បន្ទប់
+ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មាន ២មណ្ឌល ស្មេីនឹង៥០បន្ទប់ មានបេក្ខជនចំនួន១.២៤៩នាក់​ ស្រី៧៩២នាក់​ ។
១- មណ្ឌលវិទ្យាល័យ​ ហ៊ុន​ សែន​ ស្វាយជ្រំ​
២-​ មណ្ឌលសាលាបឋមសិក្សាកន្ទុយវ៉ៃ

+ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមាន​ ៦មណ្ឌល ស្មើនឹង១១៩បន្ទប់ មានបេក្ខជនចំនួន ២.៩៦៥នាក់ ស្រី១.៤៧៧នាក់​ រួមមាន៖
១-មណ្ឌល បឋមសិក្សាព្រះសីហនុ
២-មណ្ឌល វិទ្យាល័យស្វាយរៀង​ ខាងត្បូង
៣-មណ្ឌល វិទ្យាល័យស្វាយរៀង​ ខាងជើង
៤-មណ្ឌល សាលាគរុកោសល្យ និងវិក្រឹតការខេត្ត
​ ៥-​មណ្ឌលវិទ្យាល័យ​ ហ៊ុន​ សែន​ ចេក
៦-មណ្ឌល សាលាបឋមសិក្សា២ធ្នូ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun