សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះយុទ្ធនាការដាំកូនឈើ១០០ដើម នៅក្នុងទីធ្លាវត្តឥន្ទកុមារ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះយុទ្ធនាការដាំកូនឈើ១០០ដើម នៅក្នុងទីធ្លាវត្តឥន្ទកុមារ 

      (កំពង់ធំ)÷ នៅព្រឺកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សមាជិក សមាជិកា មន្រ្តីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សរុបចំនួន៨៤នាក់ ស្រីចំនួន៥២នាក់ បានចុះយុទ្ធនាការដាំដើមឈើចំនួន១០០ដើម  នៅក្នុងបរិវេណទីធ្លាវត្តឥន្ទកុមារ  ឃុំកំពងស្វាយ ស្រុកកំពង់ស្វាយ ។
    
      លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា យុទ្ធនាការដាំកូនឈើនេះក្នុងគោលបំណងចូលរួមចំណែកការកាត់បន្ថយការរងប៉ះពាល់ពីវិបត្តិការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវជម្រុះ និងការបំពុលបរិស្ថាន  និងដើម្បីប្រែក្លាយ ខេត្តកំពង់ធំ ឱ្យទៅជាក្រុង ស្រុកបៃតងដ៏ស្រស់បំព្រងព្រមទាំងបានបណ្ដុះគំនិតដល់យុវជន យុវនារី និងប្រជាពលរដ្ឋ ឱ្យស្រឡាញ់ព្រៃឈើថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភ័ណភាពទីប្រជុំជនក្រុង/ស្រុក នៅតាមទីសាធារណៈផងដែរ។

         ឯកឧត្តម ជា វ៉ាន់ចាន់  បានលើកឡើងថា ការរៀបចំបន្តយុទ្ធនាការនៃការដាំកូនឈើនាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការចូលរួយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ដល់ភាពបៃតង នៃទឹកដីខេត្តកំពង់ធំ និងបានជាម្លប់សម្រាប់ទីវត្តអារាព្រមទាំងដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសគំនិតឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ការពារ   និងស្រឡាញ់ព្រៃឈើ អ្វីដែលកាន់តែពិសេសសម្រាប់ជនជាតិខ្មែរ ការដាំកូនឈើពិតជាមានតម្លៃឥតគណនាដោយសារកូនឈើផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស  ជួយការពារខ្យល់ព្យុះគ្រោះទឹកជំនន់និងបាតុភូតធម្មជាតិផ្សេងៗទៀត។
   
       ក្នុងឱកាសនេះផងដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់បានផ្តល់កង់ចំនួន០២គ្រឿង ជូនដល់យុវជនកាកបាទក្រហមក្នុងវិទ្យាល័យទួលក្បិល ដែលខ្វះមធ្យោបាយធ្វើដំណើមកសិស្សា និងមានជីភាពខ្វះខាត ព្រមទាំងប្រកេននូវគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមួយចំនួនជូនដល់ព្រះសង្ឍក្នុងវត្តផងនេះផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun