កម្លាំងជំនាញនៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងរដូវបិទនេសាទ រដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កម្លាំងជំនាញនៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងរដូវបិទនេសាទ រដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

       (កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តី ចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុច បឹងរៀលឃុំសាន់គរ ស្រុកកំពង់ស្វាយ និងចំណុចបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

      កម្លាំងជំនាញចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចគោលដៅលទ្ធផលអនុវត្តបាន០៦ករណី បានចំរុះបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៥៣របាំង ប្រវែង៣០៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៤១របាំង ប្រវែង៦៨០០ម៉ែត្រ ឡុកចំនួន១៨៦គ្រឿង លូ/លបចំនួន៣៧២មាត់ បង្គោលចំនួន៧៥០០ដើម ចាក់លែងតត្រីចម្រុះទំងន់៩៥គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun