គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអធិការកិច្ច នៃរដ្ឋសភា ជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអធិការកិច្ច នៃរដ្ឋសភា ជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអធិការកិច្ច នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ ជួបប្រជុំការងារជាមួយរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីសមិទ្ធផលការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយទំនាស់ ដីធ្លីរបស់រដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នៅក្នុងឱកាសជួបប្រជុំពិភាក្សាការងារ ឯកឧត្តម នួន ផារ័ត្ន បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានាក្នុងខេត្តជូនគណៈប្រតិភូ សុំគោលការណ៍ដើម្បីកាត់បន្ថយទំនាស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ទន្ទឹមនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានជម្រាប ជូនគណៈកម្មការរដ្ឋសភា អំពីយន្តការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្ត ដោយនៅក្នុងឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ខែសីហា រដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៣៥ករណី ក្នុងនោះអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើន ក្រៅប្រព័ន្ធតុលាការក្នុងខេត្តកំពង់ធំ បានសម្រេចបញ្ចប់រឿងចំនួន ៣ ករណីផងដែរ។

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូន ពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការ មកកាន់ខេត្តកំពង់ធំ លើកឡើងថា ក្រៅពីការស្វែងយល់នូវភាពរីកចម្រើន និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការ នៃការគោរពសិទ្ធិមនុស្សនៅក្នុងខេត្តកំពង់ធំ ព្រមទាំងស្វែងយល់ អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តនេះផងដែរ។

ឯកឧត្តម សរ ចំរុង បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ មានចំនួន ៣៥រឿង អន្តរគមន៍ពាក្យបណ្តឹងចំនួន ១៦រឿង ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ១៩រឿង និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ៣រឿង។
អត្ថបទដោយ​ លោកឈួន​ ឆេងមួន​
រូបភាពដោយ​ លោកយីម​ ប៊ុន​ ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun