ឧត្តមសេនីយ៍ទោ សោម ស៊ុន.ប្រជុំផ្សព្វផ្សាយ​ និង​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ពន្យល់​បន្ថែម​ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍ​ និងវិធានការណ៍ប្រឆាំង​ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាល  ស្របច្បាប់ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន.ប្រជុំផ្សព្វផ្សាយ​ និង​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ពន្យល់​បន្ថែម​ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍ​ និងវិធានការណ៍ប្រឆាំង​ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាល  ស្របច្បាប់ 

(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នឹងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ  ដើម្បីផ្សព្វផ្សាយសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន  ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ពន្យល់​បន្ថែម​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ដែល​ជា​ការ​គ្រប់គ្រង​របស់​ប្រទេស​នីមួយៗ​ ដើម្បី​ពន្លឿន​ដល់​ការ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ប្រឆាំង​ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាល  ស្របច្បាប់ និងបានប្រគល់ភារកិច្ចចាំបាច់មួយចំនួន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានក្រុមជ្រុលនិយមមួយចំនួន បានខិតខំឃោសនាបំផុសបំផុលញុះញង់ បំភ្លៃការពិត ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ថាជាការប្រគល់ដីឲ្យទៅប្រទេសជិតខាង  ទោះបីថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនានាបានពន្យល់ការពិតយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងក្នុងការញុះញង់ចលនាបះបោរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជនគាំទ្រយ៉ាងច្រើនលើសលប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ នឹងត្រូវត្រៀមខ្លួន ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់  ដោយមិនប្រជាធិបតេយ្យ  ទោះបីក្នុងតម្លៃណាក៏ដោយ ។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហុឹងនូវប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​ និង​បាន​ប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun