កិច្ចប្រជុំវិសាមញ្ញលើកទី៣ ឆ្នាំទី១  អាណត្តិទី៤​ របស់ក្រុមប្រឹក្សាស្រុករំដួល

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាស្រុករំដួល មមានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ឆ្នាំទី១  អាណត្តិទី៤​ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីលោក ហែម សុីណា អភិបាល នៃគណៈអភិបាលស្រុករំដួល លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងលោកលោកស្រីអភិបាលរងស្រុក លោកនាយករងស្ដីទីរដ្ឋបាលសាលាស្រុក លោកប្រធានអនុប្រធានការិយាល័យនានាជុំវិញស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីរបស់ស្រុក រួមមានលោកមេឃុំទាំង១០ឃុំផងដែរ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន
I.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច មួយចំនួនដូចជា៖
១- សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាស្រុករំដួល។
២- សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុករំដួល។
៣- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលស្រុករំដួល។
៤- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការពីគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ របស់ក្រុមប្រឹក្សាស្រុករំដួល។
៥- សេចក្តីសម្រេចស្តីពីការកំណត់ប្រតិទិននិងនៃកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាស្រុករំដួល សម្រាប់ឆ្នាំ២០២៤-២០២៥។
៦- សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុករំដួល។
II-​ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលស្រុក៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun