កំលាំងអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិ៤នាក់ សរុម១៦នាក់ ចំនួន២ករណី តែច្រើនករណីទៀតត្រូវបានរត់គេចខ្លួនរួចតាមរថយន្ដទំនើបដែលឆ្លងដែនចេញពីស្រុកមឿងសែន ខេត្តចំប៉ាក់ប្រទេសឡាវ លួចឆ្លងដែនចូលតាមច្រក់ កំពង់ស្រឡៅ (កម្ពុជា-ឡាវ)

ប្រភពពីស្នងការខេត្តព្រះវិហារ
ព្រះវិហារ ៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ០២ករណី ឃាត់ខ្លួនជនជាតិចិនបានចំនួន ១៦នាក់ក្នុងនោះ៖

~ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

~ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានដឹងថា ៖ នៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែងបាំងស័ង្កសីជិត ដែលទទួលជនជាតិចិនលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដោយដឹកជញ្ជូនតាមរថយន្ដទេសចរណ៍១៥កៅអី ជារថយន្ដប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុតែម្ដង ។ ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្មណ៍ ចំពោះរថយន្ដដែលដឹកជញ្ជូនជនជាតិចិនខុសច្បាប់ បើកបរក្នុងល្បឿនលឿន និងអាចបង្កគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុផងដែរ ៕

Oplus_0
Oplus_0
Oplus_0
Oplus_0

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun