បទល្មើសរបាំងកាត់ព្រែក និងលូស្បៃមុង ត្រូវកាប់បំផ្លាញចោលនៅហ្នឹងកន្លែង ក្រោយពីសមត្ថកិច្ចជំនាញជលផលខេត្តកំពង់ឆ្នាំងចុះល្បាតប្រះឃើញ

កំពង់ឆ្នាំង ៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក អ៊ូ សោភ័ណ នាយរងខណ្ឌ ដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសង្កាត់រដ្ឋបាលជលផលចុងកោះ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នារដូវបិទនេសាទ ប្រទះឃើញលូស្បៃមុង នៅចំណុចទំនប់តាម៉េវ និងក្រោយភូមិដូនវៀត ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នាថ្ងៃដដែលនោះដែល សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយកំលាំងសង្កាត់រដ្ឋបាលជលផលរលាប្អៀរ ដោយមានការចូលរួមពីអាជ្ញាធរឃុំគោគបន្ទាយប៉ុស្តិ៍នរគបាលរដ្ឋបាលគោគបន្ទាយ អាជ្ញាធរភូមិកន្លែងភេ និងសហគមន៍នេសាទកន្លែងភេ ចុះប្រត្តិបតិការបង្ក្រាបបទល្មើសនេសាទប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ លប រួមផ្សំរបាំងព្រួល កាត់ព្រែកនៅចំណុចព្រែករំលិចភូមិកន្លែងភេ ឃុំគោគបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ៖ ក្នុងកិច្ចការងារនេះលទ្ធផលជារួមបង្រាបបាន ៖ របាំងកាត់ព្រែក ចំនួន០១ករណី ស្មើនឹង០៣កន្លែង ប្រវែង១៥ម៉ែត្រ ព្រួលចំនួន១០ផែន បង្គោលចំនួន៦០ដើម លបចំនួន៩គ្រឿង។ និងករណីមួយទៀតបង្ក្រាបបាន ៖ របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង០៧កន្លែង ប្រវែង២៨០ម លូស្បៃមុងចំនួន០៧គ្រឿង បង្គោលចំនួន១៩០ដើម និងត្រីចំរុះចាក់លែងក្នុងដែននេសាទវិញចំនួន២០គីឡូក្រាម។

បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនូវហ្នឹងកន្លែងផងដែរ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun