កសិករព្រួយបារម្ភ ស្រូវ៣ខែ(ស្រូវស្រាល)បានត្រូវប្រមូលផលបណ្តើរៗ ស្របពេលតម្លៃធ្លាក់ចុះជាងឆ្នាំ២០២៣

បន្ទាយមានជ័យ ៖ កសិករព្រួយបារម្ភខ្លាចស្រូវចុះថោកជាងឆ្នាំមុន ដោយស្រូវ៣ចែ (ស្រាល ឬស្រូវប្រាំងមិនប្រកាន់រដូវ) ដើមរដូវវស្សានៅខេត្តបន្ទាយមានជ័យក៏ដូចខេត្តឯទៀតដែរ ត្រូវបានកសិករប្រមូលផលបណ្តើរៗ ហើយដើម្បីលក់ទៅអោយឈ្មួញកណ្តាល បានតម្លៃសមរម្យដែរគឺតាមប្រភេទនិងគុណភាពស្រូវសើមបានថ្លៃចន្លោះពី៨ទៅជាង៩បាតប្រាក់ថៃស្មើនិងជាង៨០០ទៅជិត១.០០០រៀលក្នុង១គីឡូក្រាម។
ទោះយ៉ាងណាតម្លៃនេះ ទាបជាងឆ្នាំ២០២៣ គិតក្នុងពេលដូចគ្នា ដែលកាលណោះតម្លៃលើស១.០០០រៀល/១គីឡូក្រាម។
នេះជាតម្លៃនៅវាលស្រែនិងតាមផ្លូវឬទីទួលជាប់និងជិតវាលស្រែ។

មន្ត្រីការិយាល័យគ្រប់គ្រងអាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា: ស្ថានភាពទិញលក់ស្រូវសើមនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាល្ងាច.ពូជស្រូវស្រាល(ពូជវៀតណាម54-51 ) លក់បានតម្លៃ៨.៦០០បាតទៅ៨.៧០០បាតក្នុង១តោនឬ៨,៦ទៅ៨,៧បាត១គីឡូក្រាម ឬប្រមាណជិត៩០០រៀលក្នុង១គីឡូក្រាម។

នេះបើតាមទីតាំងដែលឈ្មួញឈរទិញ មួយនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ។ បន្ទាប់ពីប្រមូលទិញនៅពេលល្ងាចដល់យប់ជ្រៅហើយ ឈ្មួញត្រូវដឹកជញ្ជូនស្រូវទៅចូលរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង។
តម្លៃនេះប្រហាក់ប្រហែលកាលពីថ្ងៃទី២៦ខែសីហា នៅទីតាំងឈ្មួញឈរទិញ ជិតសាលាឃុំស្រះជីក និងភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក។ប៉ុន្តែតម្លៃនេះបានធ្លាក់ខ្លះបើធៀបនឹងទីតាំងជិតខាងនោះកាលពីថ្ងៃទី២៥-២៦ ខែសីហា ដែលបានតម្លៃចន្លោះពី៩.០០០ទៅ៩.៣០០បាត/១តោន ។
ឬអាចនិយាយថា នៅរវាងដើមសប្តាហ៍និងចុងសប្តាហ៍តម្លៃចុះប្រមាណ១.០០០បាត/១តោន ឬចុះជាង១០០រៀល/១គីឡូក្រាម។
គឺទាំងនៅទីតាំងទិញនាភូមិ ឃុំក្នុងស្រុកភ្នំស្រុកនិងស្រុកអូរជ្រៅ ជាទីដែលស្រូវហុចផលឬត្រូវបានទុំនិងច្រូតកាត់ប្រមូលផលមុនគេក្នុងខេត្តបន្ទាយមានជ័យ។
ហើយតម្លៃនេះ វាទាបជាងបន្តិចបន្តួចបើប្រៀបធៀបនឹងតម្លៃស្រូវក្នុងប្រភេទនិងគុណភាពដូចគ្នានិងពេលតំណាលគ្នានេះនៅខេត្តបាត់ដំបង កំពង់ស្ពឺ គិតត្រឹមថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៤។
ពោលគឺជើងកំពង់(ហាងឆេង)នៅគីឡូម៉ែត្រលេខ២៩ ខេត្តកំពង់ស្ពឺ តម្លៃស្រូវសើមពូជ៥៤-៥១ លក់បាន១.១៥០រៀល/១គក្រ ឬជិត១០បាត/១គក្រឬជិត១.០០០០បាត/១តោន។
ចំណែកនៅផ្លូវជាតិលេខ៥ នាខេត្តបាត់ដំបងនិងពោធិសាត់តម្លៃស្រូវសើមពូជ៥៤-៥១ លក់បាន១.១២០រៀល/១គក្រ ឬជិត១០បាត/១គក្រឬជិត១.០០០០បាត/១តោន។

លោកប៊ុក ឡាយជី មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យប្រាប់នាព្រលប់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៤ថា: បើប្រៀបធៀបនឹងពេលដូចគ្នានាឆ្នាំ២០២៤ នេះគឺតម្លៃស្រូវប្រភេទ៥៤-៥១និងគុណភាពនេះ ធ្លាក់ចុះថ្លៃជាងកាលពីឆ្នាំ២០២៣ ។ឆ្នាំនេះ ជាមធ្យមបានតម្លៃក្រោម១.០០០រៀល/១គក្រ។ឯកាលពីឆ្នាំ២០២៣ បានថ្លៃពី១.០៥០ទៅ១.០៧០រៀល/១គក្រ។

លោកបន្តថា: នោះមកពីអត្រាថ្លៃទីផ្សារស្រូវនៅព្រំដែនកម្ពុជា វៀតណាម ធ្លាក់ថ្លៃដែរ។ ស្រូវពូជ៥៤-៥១នេះ ត្រូវដឹកពីកម្ពុជាទៅព្រំដែនវៀតណាម ហើយវៀតណាមគេកិនជាអង្ករនាំទៅលក់នៅទីផ្សារនាប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម។
ទោះយ៉ាងណា លោកប៊ុក ឡាយជី បានអោយដឹងថា: សម្រាប់ហាងឆេងក្នុងស្រុក ស្រូវស្រាលពូជសែនក្រអូប នាដើមរដូវប្រមូលឆ្នាំ២០២៤នេះ មានតម្លៃប្រហាក់ប្រហែលឆ្នាំ២០២៣ដែរ។
គឺស្រូវសែនក្រអូប តម្លៃ១២បាតប្រាក់ថៃ/ ១គក្រឬ១.២០០០បាត/១តោន។
ស្រូវពូជស្រងែតម្លៃ១៦បាត/១គក្រឬ១.៦០០០បាត/១តោន។

សូមបញ្ជាក់ថា ពូជស្រូវស្រាល៥៤-៥១ បានដល់មុន(ទុំនិងប្រមូលផលមុន) ហើយមកទល់ពេលនេះកសិករបាននឹងកំពុងប្រមូលផលនិងលក់សើមនៅភូមិសាស្ត្រស្រុកភ្នំស្រុក អូរជ្រៅនិងផ្នែកខ្លះនៃស្រុកមង្គលបូរី ព្រះនេត្រព្រះ ។
ឯស្រូវស្រាលពូជសែនក្រអូប ពូជស្រងែនឹងទុំ ហើយប្រមូលផលនៅអំឡុង១៥-២០ថ្ងៃខាងមុខទៀត។

អំពីរោងម៉ាស៊ីនឃាវ ឈា ស្រុកព្រះនេត្រព្រះស្តុកស្រូវ-អង្ករចាស់វិញ មន្ទីរពាណិជ្ជកម្មខេត្តនេះអោយដឹងថា: ស្រូវ-អង្ករនៅសល់បន្តិចបន្តួច ហើយម្ចាស់វា បច្ចុប្បន្ន កំពុងជួសជុលគ្រឿងម៉ាសុីន និងត្រៀមដេីមទុនដេីម្បីទិញស្រូវកណ្តាលពីឈ្មួញ និងបងប្អូនកសិករ សមត្ថភាពឡសម្ងួតមាន 300តោន។
ហើយកន្លងមកខាងរោងម៉ាសុីនកិនស្រូវបានប្រេីប្រាស់ទុនកម្ចីពីធនាគារឯកជន(PrivateBank) & ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ(ARDB )ដេីម្បីទិញស្រូវស្តុកទុក និងកិនជាអង្ករសម្រាប់នាំចេញ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun