សំរាមមានសារសំខាន់សំរាប់ សហគមន៍ និងកសិករក្នុងការធ្វើកសិកម្ម ដើម្បីផលិតជីកំប៉ុស្ដ

ដោយ,លី សៅ
ព្រះវិហារ ៖ សំរាមដែលជាប្រភេទស្លឹកឈើទុំជ្រុះ ក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ ដែលក្រុមការងារប្រចាំការដំអាតជាប្រចាំ រួចយកទៅដុតចោល នៅពេលនេះពួកគាត់សប្បាយចិត្ត ដោយលោក ថន ថេត ទទួលទិញសំរាមទាំងនោះក្នុង ១បេ តំលៃ ២០០០រៀល (ដោយគិតទាំងថ្លៃបេ) ដើម្បីធ្វើជីកំប៉ុស្ត និងបានបង្ហាត់បង្រៀនឲចេះផលិតជីកំប៉ុស្តសំរាប់ដាក់ដំណាំដែលដាំក្នុងសហគមន៍ថែមទៀតផង។


អ្នកស្រី ប្រាក់ បូរ៉ា អាយុ ២៩ឆ្នាំ ប្រចាំការនៅក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ បានសម្ដែងនៅភាពសប្បាយរីករាយ ដោយកន្លងមកគាត់ និងគ្រួសារគាត់បាន បោសអំអាត់ក្នុងសហគមន៍ជាប្រចាំ ហើយបានប្រមូលសំរាមយកទៅដុតចោល តែនៅពេលដែលគាត់ប្រមូលសំរាមយកទៅដុត មានបងប្រុសឈ្មោះ ថេត ដែលគាត់បានមកលេងកំសាន្ដ បានប្រាប់គាត់ថា៖ សំរាមស្លឹកឈើមានប្រយោជន៍ណាស់យើងអាចយកទៅធ្វើជីកំប៉ុស្តបាន ធ្វើឲបន្លែក្នុងសហគមន៍លូតលាស់ឆាប់រហ័សធំលឿន ដោយគ្មានជាតិគីមី។ គាត់បានឲលុយខ្ញុំទិញបេ និងទទួលទិញក្នុង១បេ១០០០រៀល សរុបទាំងបេ ២០០០រៀល ហើយក្នុង១ថ្ងៃខ្ញុំប្រមូលស្លឹកឈើ មិនក្រោមពី១០បេទេ។

អ្នកស្រីបានបន្តទៀតថា កាលពីមុនគាត់ប្រមូលសំរាមដុតចោល តែពេលនេះ គាត់ប្រមូលសំរាមបានលុយ និងចេះផលិតជីកំប៉ុស្តដាក់បន្លែថែមទៀត។

លោក ថន ថេត ជាកសិករ រស់នៅ ភូមិបុស្បវែង ស្រុកសាលាវិស័យ ខេត្តកំពង់ធំ បានឲដឹងថា៖ លោកបានមកលេងនៅតំបន់ទេសចរណ៍បឹងជាំប្រិយ៍ បានឃើញអ្នកថែរក្សានៅទីនេះបាននាំគ្នាប្រមូលសំរាមនិងស្លឹកឈើ យកទៅដុតចោល ដោយគាត់ឃើញថាអត្ថប្រយោជន៍នៃស្លឹកឈើ អាចយកទៅផលិតជាជីកំប៉ុស្តដាក់ដំណាំបានល្អ មិនចាញ់ជីគីមី ឬជីសរីរាង្គផ្សេងៗទៀតឡើយ។

នាពេលនោះគាត់បានពន្យល់ដល់អ្នកប្រចាំការនៅទីនោះនៅប្រភេទសំរាមដែលយើងអាចយកមកធ្វើជីកំប៉ុសបាន រួមមានស្លឹកឈើ មែលឈើតូចៗ ដោយយើងមានអាងស៊ីម៉ង់ត៍ ឬអាចកាប់ដីធ្វើអន្លង់បាន ដោយយកកំទេចឈើ និងស្លឹកឈើ យកទៅដាក់ចោល ក្នុងអន្លង់ ឬអាង បើមានអាចបន្ថែមអាចម៍គោដាក់លាយបានរិតតែល្អ ដោយទុករយៈពេល១សប្ដាហ៍អាចយកមកដាក់ទ្រាប់បាតមុននិងដាំដំណាំ ឬអាចយកមករោយនៅពេលដំណាំដុះ ធ្វើឲលូតលាស់បានល្អ។ ម្យ៉ាងទៀតសំរាមស្លឹកឈើខាងលើ អាចយកមកដាក់ក្នុងក្រោលគោឲគោជាន់ ដោយក្នុងក្រោលគោមានលាមកគោស្រេចអាចកាច់បានលឿនជាងយើងដាក់ក្នុងអន្លុងឬអាង។
ម្យ៉ាងទៀតយើងអាចកាត់បន្ថយនៅផលប៉ះពាល់បរិស្ថាន ធ្វើឲសហគមន៍ទេសចណ៍ស្អាតគ្មានសំរាមថែមទៀតផង។

លោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ ថ្លែងអំណរអគុណដល់លោក ថន ថេត ដែលបានទទួលទិញសំរាម(ស្លឹកឈើ និងកំទេចឈើ)ដែលកន្លងមកក្រុមការងារបាននាំគ្នាបោសសំអាតដុតចោល តែពេលនេះបានស្អាតហើយ បានលុយទៀត តែសំខាន់ខាងយើងខ្ញុំបានចេះធ្វើជីកំប៉ុស្តថែមទៀត។ ហើយសហគមន៍យើងបានរៀបចំធ្វើសួនបន្លែក្នុងពេលឆាប់ៗនេះ ដែលអាចជួយកាត់បន្ថយថ្លៃជី និងអាចឲអ្នកដែលប្រចាំការមានជីវភាពធូស្រាលបានមួយកំរិតផងដែរ។

លោកប្រធានសហគមន៍បានផ្ញើសារដល់ពលរដ្ឋទាំងអស់ត្រូវចេះទុក្កដាក់សំរាមឲបានល្អ សំរាមខ្លះអាចឲយើងរកប្រាក់ចំណូលបាន។ យើងទាំងអស់គ្នាត្រូវចេះស្រលាញ់សំរាម (បើយើងយកសំរាមទៅបាន យើងក៏អាចយកសំរាមមកវិញបានដែរ)៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun