សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ បានដាក់លក់បន្លែនិងរបស់កែច្នៃដោយដៃ ដោយនាយិកាបានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈដែលអាចរកកំរ៉ៃបាន

ព្រះវិហារ ៖ សាលាបឋមសិក្សាអនុវត្តន៍ នៅ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបាន។ ដូចនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ដោយមានការយកចិត្តទុក្ខដាក់ពីនាយិកា និងលោកគ្រូ អ្នកគ្រូ។

សិស្សានុសិស្សនៅសាលាអនុវត្តន៍ បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិការបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមី។ ដោយពួកគាត់បានសម្ដែងនូវមតិស្រដៀងៗគ្នា។

អ្នកស្រី ដែលជាអាណាព្យាបាលសិស្ស បានលើកឡើងថា ៖ សាលាបានរៀបចំឲមានបំណិនជីវិត គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដោយឲពួកគាត់យល់ដឹងនៅតំលៃ និងពេលវេលា របស់ពួកគាត់ ហើយជាពិសេសគឺការដាំបន្លែគ្មានជាតិគីមី ក៏ជាសារះសំខាន់សម្រាប់គ្រួសារ និងមនុស្សទូទាំងប្រទេសយើងទាំងមូល។

លោកស្រី រស់ ស៊ីថា នាយិកាសាលាបឋមសិក្សាអនុវត្តន៍ បានឲដឹងថា៖ សាលាបានបង្កើតឲមានបំណិនជីវិត គឺគោលបំណងសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី និងរបស់កែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបាន គោលបំណងសំខាន់នោះមិនត្រឹមតែឲគាត់ចេះដាំបន្លែនោះទេគឺបានបង្ហាត់បង្រៀនឲគាត់ចេះលក់ដូរ និងក្រោយពីសម្រាក់ពីការសិក្សាអាចឈ្លាតដាំបន្លែនៅផ្ទះបានថែមទៀតផង។ ដោយថវិការដែលទទួលបានពីការលក់ដូរ ប្រគល់ជូនពួកគាត់សម្រាប់ទិញសម្ភារៈសិក្សា និងជួយដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តនេះផងដែរ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Narithnews - Web Design by Phoeun