ពិធីបុណ្យដឹងគុណប្រាសាទបុរាណខ្មែរ​ និងដាក់បាត្រព្រះសង្ឃ​ ១០៨អង្គ​ ប្រារព្ធធ្វេីឡេីងនៅ​បរិវេណប្រាសាទ​កោះកេរខេត្តព្រះវិហារ

ពិធីនេះមានកាអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ គីម​ រិទ្ធី​អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ មេបញ្ជាការ​កង​កម្លាំង​ទាំងបី​ ពុទ្ធ​បរិស័ទ​តឆ្ងាយ​ លោកយាយ​ លោកតា​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។

ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២៥​ ក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងដើម្បីឧទ្ទិសកុសលតាមរយៈការដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ។

ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះ ដោយនាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ​ រួមនិងពិធីដាក់បាត្រព្រះសង្ឃរហូតដល់ ១០៨អង្គ បានបង្ហាញយ៉ាងច្បាស់នូវសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនខ្មែរចំពោះព្រះពុទ្ធសាសនា ៕ ដោយមន្ទីរព័ត៌មានខេត្តព្រះវិហារ

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Narithnews - Web Design by Phoeun