ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី​ អះអាងថា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូសន្ទនាបែបស្ថាបនា ជាមួយរាល់យន្តការសិទ្ធិមនុស្ស

កំពង់ចាម​:​ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានអះអាងថា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូសន្ទនាបែបស្ថាបនា ជាមួយរាល់យន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្សឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ការថ្លែងបែបនេះ​ក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ​ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICERD) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​ ក្រោមវត្តមាន​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលម្អៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ត្រូវប្រកាន់យក មិនថាប្រទេសធំ ឬតូច និងនៅក្នុងការវាយតម្លៃ ឬធ្វើសេចក្តីសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយ ត្រូវផ្អែកលើបរិបទនៃប្រទេសនោះ រួមមាន កត្តាប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សាសនា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងសង្គម ជាដើម។ បញ្ហាសិទ្ធិមនុស្ស គួរតែ ត្រូវបានដោះស្រាយនៅក្នុងបរិការណ៍ពិភពលោក ដោយឈរលើច្បាប់អន្តរជាតិ ជៀសវាងភ្ជាប់ជាមួយនឹងរបៀបវារៈនយោបាយ និងត្រូវផ្អែកលើកិច្ចសន្ទនាដោយស្មើសិទ្ធិ និង ស្មើភាព។

ជាមួយគ្នានោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី​ ក៏បានលេីកឡេីងថា​ ការចូលរួមថែរក្សា​ និងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវឱកាសក្នុងការទទួលបាន និងប្រើប្រាស់សិទ្ធិសេរីភាពជា មូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ បន្ថែមលើនេះ អ្វីដែលយើងគ្រប់គ្នាគួរ មានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាយើងពុំមានទោស ប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការ បំពេញកាតព្វកិច្ច មួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ​ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Narithnews - Web Design by Phoeun