នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកគូលែនក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ចូលរួមប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដោយមានការចូលរួមពីលោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងទាំង៣ បានអញ្ជើញចូលរួមផងដែរ។
ក្នុងពិធីនេះដែលត្រូវបានប្រកាសមុខតំណែងលោកវរៈសេនីយ៍ត្រី ចាន់ ស៊ី ជាបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដោយលោកវរៈសេនីយ៍ត្រី នួន ភារៈ មកទទួលភារកិច្ចជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ត្រី ចាន់ ស៊ី បានប្ដេជ្ញាចិត្ត៖
១.ការពារ គោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២.ការពារ និងគាំទ្រ រាជរដ្ឋាភិបាល ដែលកើតឡើងតាមរយៈការបោះឆ្នោត ដោយសេរី និង ប្រជាធិបតេយ្យ។
៣.គោរព និងអនុវត្តតាមបទបញ្ជារបស់ ក្រសួង អគ្គបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តែម្តង ។
៤.គោរពផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋ មិនប្រព្រឹត្តអំពើអ្វីមួយ ដែលនាំអោយខូច ខាតផលប្រយោជន៍ជាតិ និងពលរដ្ឋឡើយ ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ សូមសម្ដែងនូវអំណរអគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការជាមួយអាវុធហត្ថស្រុកគូលែន បានល្អប្រសើរ។
លោកបានបន្តថា៖ លោក លោកវរៈសេនីយ៍ត្រី ចាន់ ស៊ី ត្រូវបំពេញតួនាទីភារកិច្ច តាមថានានុក្រម ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋជាអ្នកដាក់ពិន្ទុ មេបញ្ជាការជាអ្នកសម្រេច ព្រោះជាសម័យឌីជីថល។ និងត្រូវចេះសហការជាមួយអជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ រួមនិងកងកំលាំ ជាសវាងបែកបាក់សាមគ្គី។
ត្រូវខិតខំកសាង និងដឹកនាំកំលាំងរបស់ខ្លួនស្របតាមបញ្ជាផ្ទៃក្នុងអាវុធហត្ថ និង ធ្វើយ៉ាងណាធ្វើប្រជាពលរដ្ឋគោរពស្រលាញ់ និងជាពិសេសការងារសង្គម ។ ហើយត្រូវក្ដាប់ព័ត៌មានឲបាន (ទាំងរឿងខុស និងរឿងត្រូវ) ត្រូវរៀនទ្រឹស្ដី (ត្រូវចេះបត់បែនតាមកាលៈទេសៈ) ត្រូវប្រកាន់នៅភាពកណ្ដាល (ត្រូវចេះសម្រប់សម្រួល កុំឲមានបញ្ហាកើតឡើង)។ មេបញ្ជាត្រូវមានភាពទទួលខុសត្រូវ និងត្រូវគោរពតាមពាក្យស្លោកទាំង៤ របស់អាវុធហត្ថ ។ ហេតុដូចនេះហើយអាវុធហត្ថមានតួនាទីយ៉ាងសំខាន់ ក្នុងការការពារ សុខ សណ្ដាប់ធ្នាប់ ជូនជាតិមាតុភូមិ ៕
ដោយលោក មាន សវណ្ណារិទ្ធ