ពលរដ្ឋ១១៧៧គ្រួសារ​ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់​ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីឯកឧត្តម​ ហួត ហាក់ និង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​

កំពង់ចាម​:​ ឯកឧត្ដម​រដ្ឋមន្ត្រី​​ ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ស្រុកស្ទឹងត្រង់​ និងឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ចង្ក្រានសន្សំសំចៃថាមពល​ ជូនប្រជាពលរដ្ឋចំនួន​ ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។​

ថ្លែង​ក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានលេីកឡេីងថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​ លេីក​ស្ទុយ​កម្រិត​ជីវភាព​ បូករួម​ទាំង​សមិទ្ធផល​ដែល​បងប្អូន​ បាន​ប្រេីប្រាស់​ជាក់ស្ដែង​រួច​ហើយ​ មុន​ពេល​បោះឆ្នោត​គឺយើង​មាន​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ពី​ខ្ពបតាងួន មក​ដល់​ទួលសំបួរ​ ដែលផ្សាភ្ជាប់​ពីតំបន់​នេះ​ទៅ​ទីប្រជុំជន​ នៅ​តាម​មាត់​ទន្លេ​ និង​តភ្ជាប់​ជាមួយ​ផ្លូវ​បេតុង​មួយចំនួន​ទៀត​​ ហើយ​នឹង​កសាង​ផ្លូវ​គ្រួស​ក្រហម​ ពី​អារក្ស​ត្នោត​ តភ្ជាប់​មក​ទួល​សំបួរ​ បូករួម​ទាំង​ការ​កសាង​ស្ពាន​បេតុង​មួយ​កន្លែង​ទៀត​ផង​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏​បានសង្កត់ធ្ងន់ថា​ ដេីម្បី​ផ្តល់​ក្តី​សង្ឃឹម​បន្តទៀត​ គម្រោង​យេីងបាន​លេីក​រួចហើយ​ នឹង​មាន​ការ​ស្ថាបនា​ឆាប់ៗខាងមុខនេះ​ នូវ​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ តភ្ជាប់ពីតំបន់​អារក្ស​ត្នោត​ មក​ដល់​ទីតាំង​​ទួល​សំបួរ​ ហើយ​នឹង​ការ​រៀបចំបន្ថែម​នូវប្រព័ន្ធ​ផ្លូវ​ ទាំង​ផ្លូវ​បេតុង​ និង​ផ្លូវ​កៅស៊ូ​ នៅក្នុង​បរិវេណ​ទីប្រជុំជន​ ដែល​នៅ​សេសសល់​ផងដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ ហួត ហាក់ បានថ្លែងថា​ មូលដ្ឋាន​ទេសចរណ៍​ គឺ​សន្តិភាព​ ព្រោះ​មាន​សន្តិភាព​ ទេីប​មាន​ទេសចរណ៍​ ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះជាប្រទេសចំណាស់មួយនៅក្នុងពិភពលោក ដែលមានវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល​ គួរជាទីប្រតិព័ទ្ធ និងចំណីអារម្មណ៍ដ៏ស្រស់ស្រាយ​ សម្រាប់ទេសចរណ៍ជាតិ​ និងអន្តរជាតិ គ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្ត​ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Narithnews - Web Design by Phoeun